មាតិកា
កិច្ចប្រជុំពិភាក្សាករណីដីស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ចេញ​ផ្សាយ ០៨ មេសា ២០២៥
10
ថ្ងៃអង្គារ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក/លោកស្រីអនុប្រធានមន្ទីរ ខណ្ឌ និងការិយាល័យជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាករណីដី ដែលមន្ទីរបានស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter