ចេញផ្សាយ ០៨ មេសា ២០២៥
10
ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខកងទ័ព នៅកោះពូលូវ៉ៃ ដែលមានកងទ័ពឈរជើងតាមបណ្តាកោះមកចូលរួមមាន៖កងទ័ពការពារកោះឆ្នេរកោះរ៉ុងលេខ១ កោះកុងក្រៅលេខ២ កោះតាងលេខ៣ កោះរ៉ុងសន្លឹមលេខ៤ និងកោះពូលូវ៉ៃលេខ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការកងទ័ពជើងគោគ និងជានាយករងខុទ្ធកាល័យសម្តេចមហាបវរធិបតី នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ចើញចូលរួមពីឯកឧត្តមអភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ មេបញ្ជាការរង និងអង្គភាពពាកព័ន្ធ។