ចេញផ្សាយ ០៧ មេសា ២០២៥
10
ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ ដឹកនាំមន្ត្រីជំនាញ ចុះសិក្សា និងកំណត់ទីតាំងដាំថ្មី ដាំជួស និងការដាំស្តារកូនកោងកាង ក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ (MFMA) នៅសហគមន៍នេសាទជម្ពូខ្មៅ សហគមន៍នេសាទការពារព្រៃលិចទឹកបន្ទាយប្រីយ៍ និងសហគមន៍នេសាទចុងអូរ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។