ចេញផ្សាយ ០៤ មេសា ២០២៥
31
ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥
លោក ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមត្រូវពិនិត្យ ទីតាំងរោងចក្រ ណូបបលថេស្ត ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ជាមួយអាជ្ញាធរខេត្ត ព្រះរាជអាជ្ញារង អាជ្ញាធរស្រុក ឃុំភូមិ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ឃើញថាៈ
១. ត្រួតពិនិត្យបរិវេណជុំវិញរោងចក្រពុំឃើញមានទីតាំងដែលលួចលាក់បង្ហូរកាក់សំណល់ឬទឹកកខ្វក់ចូលព្រែកទេ។
២. ស្ថានភាពទឹកចេញពីអាងប្រព្រឹត្តកម្មឃើញមានសភាពថ្លា។
៣.ទឹកនៅក្នងព្រែកសង្កែពិនិត្យជាក់ស្តែងឃើញមានស្ថានភាពខ្មៅ។ប៉ុន្តែដងទឹកនោះដាក់ដបទឹកសុទ្ធមានសភាពថ្លា។
៤. បរិវេណនៅក្នុងនិងក្រៅរោងចក្រមានអនាម័យល្អនិងមានសណ្តាប់ធ្នាប់។