ចេញផ្សាយ ២១ មីនា ២០២៥
13
ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចុះពិនិត្យទីតាំងរៀបចំថ្នាលដើម្បីបណ្តុះកូនឈើ និងផ្សាំដើមឈើ ស្ថិតក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុកព្រៃនប់ និងអាជ្ញាធរភូមិ ឃុំ។