មាតិកា
កិច្ចប្រជុំពិភាក្សាពិនិត្យលើការស្នើសុំទីតាំងចាក់សំរាមរបស់រដ្ឋបាលស្រុកកំពង់សីលា និងពិនិត្យដោះស្រាយករណីក្រុមហ៊ុនដែលទទួលបានសិទ្ធិប្រមូលសំរាមស្នើសុំទីតាំងទីលានដាក់សំរាមបណ្តោះអាសន្នលើទីតាំងដីកម្មសិទ្ធិ
ចេញ​ផ្សាយ ២០ មីនា ២០២៥
13
ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លោក ឌី សុភី នាយខណ្ឌរដ្ឋបាលព្រៃឈើ ព្រះសីហនុ និងលោក អ៊ុក ពុទ្ធា នាយរងផ្នែកខណ្ឌរដ្ឋបាលព្រៃឈើ ព្រៃនប់ បានចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើការស្នើសុំទីតាំងចាក់សំរាមរបស់រដ្ឋបាលស្រុកកំពង់សីលា និងពិនិត្យដោះស្រាយករណីក្រុមហ៊ុនដែលទទួលបានសិទ្ធិប្រមូលសំរាមស្នើសុំទីតាំងទីលានដាក់សំរាមបណ្តោះអាសន្នលើទីតាំងដីកម្មសិទ្ធិ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំអគារសាលាខេត្តបណ្តោះអាសន្ន ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។
ចំនួនអ្នកចូលទស្សនា
Flag Counter