នៅថ្ងៃចន្ទ ៤រោច-ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្លុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧-២៧ ខែមីនា ឆ្នាំ២០២៥
លោក ម៉ាន់ វិស័ក្ក នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់បានចូលរួមកម្មវិធីបើកវគ្គ និងសិក្សាវគ្គបញ្ជ្រាបច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមឧត្ដមនាវីឯក ទៀ ប៊ុនលៀម អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្ដីទីនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំធំ ទីបញ្ជាការជួរមុខ (កោះព្រាប) ។