ចេញផ្សាយ ០៨ មីនា ២០២៥
19
ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឌី សុភី នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំជំនាញ ចូលរួមកិច្ចប្រជុំពិនិត្យលើការចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រសួង ស្ថាបន និងមន្ទីរអង្គភាពពាក់ព័ន្ធ។