ចេញផ្សាយ ០៦ កុម្ភៈ ២០២៥
11
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចុះពិនិត្យស្ថានភាពវារីវប្បកម្មរបស់វារីវប្បករឈ្មោះ រិះ សាឡេះ មានទីតាំងនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានស្រះចំនួន៣ ទំហំ ៧៥ម៉ែត្រការ៉េ បានដាក់កូនត្រីផ្ទាល់ចិញ្ចឹមចំនួន ២៥ ០០០កូន ស្ថានភាពទឹកស្អាត និងកូនត្រីមានសុខភាពល្អ។