ចេញផ្សាយ ២៣ មករា ២០២៥
27
ថ្ងៃព្រហស្បតិ៍១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងមន្រ្តីចំនួន ២រូប ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីចុះពិនិត្យសហគមន៍នេសាទចំនួន ២កន្លែង រួមមានសហគមន៍នេសាទបឹងរាំង និងព្រៃនប់ពីរ ដើម្បីប្រមូលព័ត៌មានបឋមរៀបចំផែនការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទីកន្លែងសាលប្រជុំរដ្ឋបាលស្រុកព្រៃនប់ ដោយមានការចូលរួមពីលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ មេឃុំសាមគ្គី ទឹកថ្លា សំរុង និងសហគមន៍នេសាទ។