ចេញផ្សាយ ២៣ មករា ២០២៥
19
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្រ្តកំណត់តំបន់ និងការយកសំណាកគុណភាពទឹកសម្រាប់ធ្វើវារីវប្បកម្ម ក្នុងសមុទ្រដោយមិនប្រើចំណី នៃគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព(SCMF) ក្រោមអធិបតីភាព លោក ម៉ម សុខតារា ប្រធានមជ្ឍមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍវារីវប្បកម្មសមុទ្រ ដោយមានការចូលរួមពីលោក កាន់ ប៉ុញ្ញារិទ្ធ តំណាងគម្រោង ជលផលសមុទ្រ និង តំបន់ឆ្នេរប្រកបដោយចីរភាព ( ADB) មន្ត្រីវិទ្យាស្ថាន សហគមន៍នរសាទ តំបន់ឆ្នេរ។