មាតិកា
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំផែនទីនៅសហគមន៍នេសាទ ព្រែកស្វាយ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២២ មករា ២០២៥
30
ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំផែនទីនៅសហគមន៍នេសាទ ព្រែកស្វាយ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំ គឺធ្វើការកំណត់តំបន់ ដើម្បីសម្គាល់លើផែនទី និងការប្រើប្រាស់នៅភូមិព្រែកស្វាយ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានការចូលរួមដោយការិយាល័យ ឧទ្យានជាតិសមុទ្រកោះរ៉ុង នៃមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ចៅសង្កាត់រងកោះរ៉ុង អង្គការរុក្ខជាតិ និងសត្វព្រៃ គណៈកម្មការ សមាជិកសហគមន៍នេសាទ ព្រែកស្វាយ។
ចំនួនអ្នកចូលទស្សនា
Flag Counter