ចេញផ្សាយ ១៥ មករា ២០២៥
13
ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសួរសុខទុក្ខ និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តបាក់លាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម ក្រោមការដឹកនាំរបស់លោក ឯម ភាពអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលនឹងចូលមកដល់នាពេលខាងមុខ ដោយមានការចូលរួមពីរដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។