ចេញផ្សាយ ១៤ មករា ២០២៥
11
ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥
លោក សុខ រិទ្ធី ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងលោក ហ៊ល បញ្ញារិទ្ធិ មន្ត្រីទទួលបន្ទុកការិយាល័យកសិ ឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រោមអធិបតីភាព ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ លោក លោកស្រីថ្នាក់ដឹកនាំនាយកដ្ឋានកសិ-ឧស្សាហកម្ម លោក លោកស្រី ជាថ្នាក់ដឹកនាំការិយាល័យនិងមន្ទីរពិសោធន៍ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យកសិ-ឧស្សាហកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត សរុបចំនួន ១០៥រូប។