ចេញផ្សាយ ១៣ មករា ២០២៥
18
ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមប្រជុំជាមួយគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព(ADB) ដោយមានការចូលរួមពីលោកទីប្រឹក្សាគម្រោង និងសហការី សហគមន៍នេសាទបឹងរាំង សហគមន៍នេសាទចុងអូរ សហគមន៍នេសាទបន្ទាយប្រីយ៍ និងសហគមន៍នេសាទជំពូរខ្មៅ នៅស្នាក់ការផ្នែកជលផលព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងគោលបំណង៖
- ផ្សព្វផ្សាយ គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព
- ពិភាក្សាពីតម្រូវការរបស់សហគមន៍រួមមានផ្នែកអេកូទេសចរណ៍ វារីវប្បកម្ម ស្នាក់ការសហគមន៍ ថវិកាឧបត្ថម ការចុះល្បាត និងមធ្យោបាយល្បាត។