មាតិកា
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងផ្ដល់ធាតុចូលកសិកម្ម ក្រោមគម្រោងសម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម ដល់កសិករជាសមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិឃុំបឹងតាព្រហ្ម
ចេញ​ផ្សាយ ១០ ធ្នូ ២០២៤
64
ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានដឹកនាំមន្រ្តី ចូលរួមសម្របសម្រួលកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងផ្ដល់ធាតុចូលកសិកម្ម ក្រោមគម្រោងសម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម ដល់កសិករជាសមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិឃុំបឹងតាព្រហ្ម នៅសាលាឃុំបឹងតាព្រហ្ម។ ជាលទ្ធផល÷ ១. គាំទ្របច្ចេកទេសដាំបន្លែជាក់ស្តែងដល់កសិករចំនួន ១៥គ្រួសារ ២. ផ្ដល់វគ្គបណ្តុះបណ្តាលបច្ចេកទេសចំនួន 6 វគ្គ (ចាប់ផ្តើមដាំ រហូតប្រមូលផល) ៣. ផ្តល់ពូជដំណាំតាមការជ្រើសរើសរបស់កសិករម្នាក់ៗ, ប្រព័ន្ធដំណក់ទឹក, ផ្លាស្ទិចគ្របរង និងទ្រើងបន្លែ។ សូមបញ្ជាក់ថា មុនពេលចែកធាតុចូលនីមួយៗ ក្រុមការងារនឹងធ្វើបទបង្ហាញមុន ដើម្បីអនុវត្តបានជោគជ័យ។
ចំនួនអ្នកចូលទស្សនា
Flag Counter