មាតិកា
អង្កេតវាស់ស្ទង់ទិន្នផលដំណាំស្រូវរដូវវស្សា ឆ្នាំ២០២៤ នៅឃុំសំរុង និងឃុំព្រៃនប់
ចេញ​ផ្សាយ ០៤ ធ្នូ ២០២៤
37
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ផាន់ សុខន ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានដឹកនាំមន្ត្រីចុះអង្កេតវាស់ស្ទង់ទិន្នផលដំណាំស្រូវរដូវវស្សា ឆ្នាំ២០២៤ នៅភូមិចុងអូរ ឃុំសំរុង និងភូមិបត់សិរមាត់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល យកសំណាកចំនួន ២៤សំណាក ក្នុងនោះ÷ ១/ភូមិចុងអូរ ឃុំសំរុង ចំនួន ១២សំណាក។ ២/ភូមិបត់សិរមាត់ ឃុំព្រៃនប់ ចំនួន ១២សំណាក។
ចំនួនអ្នកចូលទស្សនា
Flag Counter