ចេញផ្សាយ ២១ វិច្ឆិកា ២០២៤
0
ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំប្រទេសកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពិនិត្យលើសេចក្តីពង្រាងគម្រោងស្នើសុំថវិកា ដើម្បីស្នើសុំការឯកភាពពីគណៈកម្មការសហគមន៍នេសាទទាំង៣នៅប្រជុំកោះរ៉ុង រួមមាន សហគមន៍នេសាទភូមិដើមថ្កូវ សហគមន៍នេសាទភូមិព្រែកស្វាយ និងសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម។ ការប្រជុំផ្ទៀងផ្ទាត់ទិន្នន័យស្នើសុំការឯកភាពគម្រោង គឺដើម្បីដាក់ស្នើសុំថវិការពីគម្រោង (USAID Conserve Project ) ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដើម្បីយកមកអនុវត្តតម្រូវការអត្ថិភាព និងពង្រឹងសមត្ថភាពរបស់គណៈកម្មការសហគមន៍នេសាទទាំង ៣នៅប្រជុំកោះរ៉ុង ក្នុងគោលបំណងបង្កើនធនធានជលផល និងលើកកម្ពស់ជីវភាពសមាជិកសហគមន៍នេសាទ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានសមាសភាពចូលរួម សរុបចំនួន ៣១នាក់ ស្រី៣នាក់។