ចេញផ្សាយ ២១ វិច្ឆិកា ២០២៤
0
ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធី Aspire-AT បានដឹកនាំមន្រ្តី រៀបចំពិធីផ្សព្វផ្សាយកម្មវិធី Aspire-AT ស្តីពី ការរៀបចំបង្កើតគណៈកម្មាធិការសហគមន៍កសិកម្ម នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មេឃុំ ជំទប់ទី១ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករជាច្រើននាក់។