ចេញផ្សាយ ២០ វិច្ឆិកា ២០២៤
2
ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមសម្របសម្រួលវេទិកាចែករំលែកបទពិសោធន៍ជោគជ័យរបស់កសិករនាំមុខលើខ្សែច្រវាក់តម្លៃមាន់ស្រែ នៅភូមិបឹង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានលោកស្រី អាន ម៉ីវ កសិករនាំមុខជាអ្នកចែករំលែកបទពិសោធន៍ ជូនដល់សមាជិកសហគមន៍កសិកម្មចំរើនផល។
នៅក្នុងវេទិកានេះ លោកស្រី អាន ម៉ីវ បានចែករំលែកចំណេះដឹង និងបទពិសោធន៍ដូចខាងក្រោម៖
១)- ការចាក់វ៉ាក់សាំងការពារជំងឺមាន់។
២)- ការភ្ញាស់ពងមាន់ និងការថែទាំកូនមាន់។
៣)- ការផ្សំថ្នាំធម្មជាតិ សម្រាប់ការពារសុខភាពមាន់។