មាតិកា
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការសិក្សា និងប្រមូលចងក្រងទិន្នន័យសក្តានុពលធនធានជុំវិញកោះរ៉ុង ដើម្បីរៀបចំផែនការ និងកំណត់ការបែងចែកតំបន់គ្រប់ នៅឧទ្យានជាតិសមុទ្រកោះរ៉ុង និងភូមិសាស្ត្រខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២៤
2
ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការសិក្សា និងប្រមូលចងក្រងទិន្នន័យសក្តានុពលធនធានជុំវិញកោះរ៉ុង ដើម្បីរៀបចំផែនការ និងកំណត់ការបែងចែកតំបន់គ្រប់ នៅឧទ្យានជាតិសមុទ្រកោះរ៉ុង និងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៅសាលប្រជុំនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។
ចំនួនអ្នកចូលទស្សនា
Flag Counter