មាតិកា
វេទិការបស់តួអង្គនៃខ្សែច្រវ៉ាក់តម្លៃបន្លែ និងមាន់ស្រែ ដើម្បីកសាងបណ្ដាញកសិធុរកិច្ច
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២៤
4
ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារASPIRE-AT ខេត្តព្រះសីហនុ បានសម្របសម្រួលដឹកនាំសហគមន៍កសិកម្មសារិកាកែវ ចូលរួមវេទិការបស់តួអង្គនៃខ្សែច្រវ៉ាក់តម្លៃបន្លែ និងមាន់ស្រែ ដើម្បីកសាងបណ្ដាញកសិធុរកិច្ច ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE -AT ដែលមានការចូលរួមពីលេខាធិការដ្ឋានកម្មវិធីASPIRE-AT តំណាងអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំ និងទីប្រឹក្សាមន្ទីរកសិកម្មខេត្តគោលដៅកម្មវិធីASPIRE-AT ក្រុមហ៊ុនប្រមូលទិញបន្លែ និងមាន់ស្រែ តំណាងធនាគារ ARDB SME តំណាងសហគមន៍កសិកម្មតាមខេត្ត និងដៃគូពាក់ព័ន្ធ នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ។
ចំនួនអ្នកចូលទស្សនា
Flag Counter