មាតិកា
វេទិកាចែករំលែកបទពិសោធន៍ជោគជ័យរបស់កសិករនាំមុខលើខ្សែច្រវាក់តម្លៃមាន់ស្រែ
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២៤
5
ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមសម្របសម្រួលវេទិកាចែករំលែកបទពិសោធន៍ជោគជ័យរបស់កសិករនាំមុខលើខ្សែច្រវាក់តម្លៃមាន់ស្រែ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានលោកស្រី សុខ សំអាង កសិករនាំមុខជាអ្នកចែករំលែកបទពិសោធន៍ ជូនដល់សមាជិកសហគមន៍កសិកម្មគ្រាប់ពូជមាស។ នៅក្នុងវេទិកានេះ លោកស្រី សុខ សំអាង បានចែករំលែកចំណេះដឹង និងបទពិសោធន៍ដូចខាងក្រោម៖ ១)- ការចាក់វ៉ាក់សាំងការពារជំងឺមាន់។ ២)- ការភ្ញាស់ពងមាន់ និងការថែទាំកូនមាន់។ ៣)- ការផ្សំថ្នាំធម្មជាតិ សម្រាប់ការពារសុខភាពមាន់។
ចំនួនអ្នកចូលទស្សនា
Flag Counter