ចេញផ្សាយ ១៨ វិច្ឆិកា ២០២៤
3
ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក ឌី សុភី នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំផ្សព្វផ្សាយការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក កែ វង្សវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបង្កើនការយល់ដឹងពីសារធាតុបំផ្លាញស្រទាប់ អូហ្សូន សារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី ការការពារស្រទាប់អូហ្សូន ការកាត់បន្ថយ ការកើនកម្ដៅភពផែនដី ដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។