ចេញផ្សាយ ១២ វិច្ឆិកា ២០២៤
7
ថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ខេត្តព្រះសីហនុ
មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមសម្របសម្រួលវេទិកាចែករំលែកបទពិសោធន៍ជោគជ័យរបស់កសិករនាំមុខលើខ្សែច្រវាក់តម្លៃមាន់ស្រែ ក្រោមអធិបតីភាពលោក ឆេង សិទ្ធិ ជំទប់ទី១ឃុំជើង នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានលោកស្រី សុខ សំអាង កសិករនាំមុខជាអ្នកចែករំលែកបទពិសោធន៍ ជូនដល់សមាជិកសហគមន៍កសិកម្មគ្រាប់ពូជមាដ ដែលមានអ្នកចូលរួមសរុប ៥០ក្នុងនោះស្រី ១៧នាក់។
នៅក្នុងវេទិកានេះ លោកស្រី សុខ សំអាង បានចែករំលែកចំណេះដឹង និងបទពិសោធន៍ដូចខាងក្រោម៖
១)- ការចាក់វ៉ាក់សាំងការពារជំងឺមាន់
២)- ការភ្ញាស់ពងមាន់ និងការថែទាំកូនមាន់
៣)- ការផ្សំថ្នាំធម្មជាតិ សម្រាប់ការពារសុខភាពមាន់។