មាតិកា
បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការអភិរក្សអណ្តើកសមុទ្រ
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០២៤
8
នៅថ្ងៃពុធ ៦កើត ដល់ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការអភិរក្សអណ្តើកសមុទ្រ នៅសណ្ឋាគារ Sun & Moon Riverside hotel រាជធានីភ្នំពេញ និងមានការចូលរួមជាគណៈអធិបតីរួមមានលោក បណ្ឌិត ខូវ គួង អគ្គនាយករង រដ្ឋបាលជលផល លោកស្រី បណ្ឌិត Manjula Tiwari ប្រធាន Conservation Scientist,Ocean Ecology Network នៅ សហរដ្ឋអាមេរិក កញ្ញា Jun Cheng ប្រធានគម្រោងកម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រ អង្គការសត្វព្រៃ និងរុក្ខជាតិ និងមានសមាសភាពចូលរួមពីសំណាក់រដ្ឋបាលជលផល អធិការដ្ឋានជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផលទាំង៤ ខេត្តតំបន់ឆ្នេរ មន្ទីរបរិស្ថានខេត្តព្រះសីហនុ ,ក្រសួងបរិស្ថាន និង អង្គការដៃគូររួមមានអង្គការសត្វព្រៃ និង រុក្ខជាតិ អង្គការ MCC ,WEA ព្រមទាំងអ្នកចូលរួមមកពីប្រទេសវៀតណាម ថៃ ភូមា ទីប្រឹក្សាមកពីអង់គ្លេស ពីសហរដ្ឋអាមេរិក សរុបចំនួន ៤១ នាក់ ស្រី ១៩នាក់។ សិក្ខាសាលារៀបចំឡើងដោយរដ្ឋបាលជលផល សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា ក្នុងគោលបំណង ចែករំលែក ចំណេះដឹង ជំនាញ ភាពជោគជ័យ បញ្ហាប្រឈម និងយុទ្ធសាស្ត្រដំណោះស្រាយ ដើម្បីកាត់បន្ថយកត្តាគំរាមកំហែងអណ្ដើកសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចំនួនអ្នកចូលទស្សនា
Flag Counter