ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្ពីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរ៉េនពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្រោមអធិបតីភាពលោក អ៊ូច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៅសណ្ឋាគារសង្គហមិត្តខេត្តកែប។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប កំពត ព្រះសីហនុ កោះកុង និងកំពង់ស្ពឺ ព្រមទាំងមានការចូលរួមក្រុមហ៊ុនពាក់ព័ន្ធ និងសហគមន៍ដំណាំទុរ៉េនខេត្តកំពត។