ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំជំនាញ ចូលរួមកិច្ចប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីកំណត់ដីចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណៈផ្សេងៗ ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៉ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។