ចេញផ្សាយ ១៨ តុលា ២០២៤
15
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យទីតាំងស្នើសុំសាងសង់ គ្រប់គ្រង និងថែរក្សាឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដឹកនាំដោយ លោក អ៉ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានសមាសភាពចូលរួមពីនាយករដ្ឋបាលសាលាខេត្ត អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ លោកប្រធាន/តំណាងមន្ទីរ និងអង្គភាពដែលពាក់ព័ន្ធ និងក្រុមហ៊ុនព្រែកត្រែង ប៊ីច មេនេចមេន។