ចេញផ្សាយ ១៦ តុលា ២០២៤
17
ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក លោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ លោក ឃិន សារ៉ាវុធ មន្រ្តីខណ្ឌរដ្ឋបាលជលផល កំពង់សោម និងលោកស្រី ងិន ដាលីន មន្ត្រីខណ្ឌរដ្ឋបាលជលផល បានរៀបចំបោះឆ្នោតសហគមន៍នេសាទកំពេញឡើងវិញ នៅសាលាឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ធឿន សុធិន នាយករដ្ឋបាលស្រុកស្ទឹងហាវ និងមានការចូលរួមដោយក្រុមប្រឹក្សាឃុំកំពេញ លោកមេភូមិ អង្គការមរតក និងសមាជិក គណៈកម្មការ នៃសហគមន៍នេសាទ កំពេញ។