មាតិកា
ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ១៥ តុលា ២០១២ - ១៥ តុលា ២០២៤
ចេញ​ផ្សាយ ១៥ តុលា ២០២៤
10
ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំខណ្ឌ និងការិយាល័យជំនាញ ចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ១៥ តុលា ២០១២ - ១៥ តុលា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅវេទិកា ៧មករា ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter