មាតិកា
អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ឱ្យខិតខំប្រឹងប្រែងថែទាំដើមឈើ ដាំ និងបណ្តុះបន្ថែមទៀត ដើម្បីសោភណ្ឌភាពទីក្រុងស្អាត
ចេញ​ផ្សាយ ១៣ តុលា ២០២៤
18
ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអមដំណើរឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលថ្នាលបណ្តុះកូនឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។ ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឱ្យខិតខំប្រឹងប្រែងថែទាំដើមឈើ ដាំ និងបណ្តុះកូនឈើបន្ថែមទៀត ដើម្បីសោភ័នភាពទីក្រុងស្អាត។
ចំនួនអ្នកចូលទស្សនា
Flag Counter