ចេញផ្សាយ ១១ តុលា ២០២៤
18
ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមក្នុងកិច្ចប្រជុំស្ដាប់បទបង្ហាញស្ដីពី ការស្នើសុំសាងសង់ គ្រប់គ្រង និងថែរក្សាឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអភិវឌ្ឍជនបទខេត្ត ក្រោមការដឹកនាំរបស់លោក អុី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានសមាសភាពចូលរួមពីរដ្ឋបាលខេត្ត គណៈអភិបាលក្រុងព្រះសីហនុ តំណាងមន្ទីរ/អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន ព្រែកត្រែងប៊ីច មេនេចមេន។