ចេញផ្សាយ ១១ តុលា ២០២៤
21
ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងការអនុវត្តគម្រោង USAID អភិរក្ស ក្រោមការដឹកនាំរបស់លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។
លទ្ធផលនៃកិច្ចប្រជុំ÷
• USAID គាំទ្រគម្រោងអភិរក្សជលផលនៅតំបន់ឆ្នេរក្នុងសហគមន៍នេសាទ និងសហគមន៍ការពារធនធានធម្មជាតិ ចំនួន១៣ ដោយផ្តោតទៅលើ (១)ធ្វើឲ្យប្រសើរឡើងជីវភាពប្រជាជន និង(២)អភិរក្សបរិស្ថានធម្មជាតិ។ USAID ផ្ដល់ថវិកាដោយផ្ទាល់ទៅអង្គការចំនួនពីរ (១) WEA និង FFI ដើម្បីអនុវត្តគម្រោងនេះ។
• អង្គការ FFI ស្នើសុំមន្ទីរកសិកម្មផ្ដល់គ្រូឧទ្ទេសផ្នែកចិញ្ចឹមមាន់សម្រាប់ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់សហគមន៍នេសាទកោះរ៉ុង។
• រដ្ឋបាលខេត្តស្វាគមន៍ និងត្រៀមផ្ដល់ការសហការក្នុងការអនុវត្តគម្រោងឲ្យបានជោគជ័យ។