ចេញផ្សាយ ១១ តុលា ២០២៤
16
ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានសហការជាមួយសហគមន៍នេសាទព្រៃនប់២
បានចុះពិនិត្យករណីមានផ្សោត១ក្បាល ស្លាប់នៅចំណុចព្រែកទទឹង ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ផ្សោតដែលស្លាប់នេះ ដោយសារជាប់មងនេសាទ ជាប្រភេទផ្សោតត្រឡោក មានទម្ងន់ ២៧គីឡូក្រាម បណ្តោយ ១,៤០ ម៉ែត្រ ទទឹង០,៣៥ម៉ែត្រ កន្ទុយ០,៤៤ម៉ែត្រ ស្លាប ០,៣០ម៉ែត្រ រង្វង់ខ្លួន០,៨៥ម៉ែត្រ ក្រោយពិនិត្យ ក្រុមការងារបានធ្វើការកប់រួចរាល់។