ចេញផ្សាយ ០៦ តុលា ២០២៤
15
ថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តព្រះសីហនុ ដើម្បីពិនិត្យលើគម្រោងអភិវឌ្ឍ ដោយប្រើថវិកាខេត្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។