មាតិកា
«ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ជាមួយនឹងអង្គការ សមាគម សហគមន៍ សហជីពនៅក្នុងខេត្តព្រះសីហនុ
ចេញ​ផ្សាយ ៣០ កញ្ញា ២០២៤
16
ថ្ងៃចន្ទ  ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤  លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម   រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ណុំ ប៊ុនថន អនុប្រធានការិយាល័យផែនការ គណនេយ្យ បានចូលរួមវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី«ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ជាមួយនឹងអង្គការ សមាគម សហគមន៍ សហជីពនៅក្នុងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះរៀបចំឡើងនៅសណ្ឋាគារស៊ីប្រ៊ីស និងវីឡា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ធការល័យសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter