ចេញផ្សាយ ៣០ កញ្ញា ២០២៤
29
ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំស្តីពី ការអនុវត្តសកម្មភាពគាំទ្រសមត្ថភាពគ្រប់គ្រង និងការរៀបចំផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអនុវត្តកម្មវិធីAspire-AT ទាំង២១ខេត្ត។