មាតិកា
ចុះត្រួតពិនិ្យកសិដ្ឋានចិញ្ចឹមទារបស់កសិករឈ្មោះ គឹម សឺង ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់
ចេញ​ផ្សាយ ១២ កញ្ញា ២០២៤
27
ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិ្យកសិដ្ឋានចិញ្ចឹមទារបស់កសិករឈ្មោះ គឹម សឺង ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមាសភាពចូលរួមតំណាងរដ្ឋបាលស្រុកព្រៃនប់ តំណាងការិយាល័យកសិកម្ម និងបរិស្ថានស្រុក តំណាងក្រុមប្រឹក្សាឃុំ តំណាងប៉ុសរដ្ឋបាលឃុំ មេភូមិ។ ក្រោយពីបានត្រួតពិនិត្យជាក់ស្ដែង÷ -ម្ចាស់កសិដ្ឋានអនុវត្តតាមចំណុចដែលក្រុមការការងារបានណែនាំកន្លងមក។ -ការអនុវត្តតាមបច្ចេកទេស ការធ្វើអនាម័យ កាត់បន្ថយក្លិន រហូតមកដល់ពេលនេះបាន ៦០ - ៧០%ហើយ។ -ម្ចាស់កសិដ្ឋានបានសន្យាអនុវត្តឲ្យ បានតាមការណែនាំរបស់ក្រុមការងារបន្ថែមទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter