ចេញផ្សាយ ១១ កញ្ញា ២០២៤
23
ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមសម្របសម្រួលសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា ដើម្បីចូលរួមប្រជុំពិភាក្សាស្ទាបស្ទង់ និងវាយតម្លៃសមត្ថភាពគណៈកម្មការសហគមន៍នេសាទភូមិដើមថ្កូវ និងសហគមន៍ភូមិព្រែកស្វាយ ក្នុងគោលបំណងប្រមូលព័ត៌មានសម្រាប់សរសេរគម្រោងស្នើសុំថវិកាពីគម្រោង USAID អភិរក្សពលរដ្ឋអាមេរិកយកមកអនុវត្តន៍ការពង្រឹងសមត្ថភាពរបស់សមាជិកគណៈកម្មការសហគមន៍នេសាទ ការអភិរក្ស ដើម្បីបង្កើនធនធានជលផលក្នុងសហគមន៍។