មាតិកា
វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រៃនប់
ចេញ​ផ្សាយ ១០ កញ្ញា ២០២៤
18
ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់បានចូលរួមវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រៃនប់ ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់។ ក្នុងវេទិកាផ្សព្វផ្សាយនេះមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ លោកអភិបាលនៃគណៈអភិបាលស្រុក មេឃុំទាំង១៥ និងកងកំលាំងទាំង ០៣អង្គភាព ជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់។
ចំនួនអ្នកចូលទស្សនា
Flag Counter