មាតិកា
ចុះពិនិត្យការប្រមូលផលត្រីឆ្ដោររបស់វារីវប្បករក្នុងភូមិឬទី១ ឃុំកែវផុស
ចេញ​ផ្សាយ ១០ កញ្ញា ២០២៤
22
ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលកបាន ចុះពិនិត្យការប្រមូលផលត្រីឆ្តោរ របស់លោក លី រដ្ឋ ស្ថិតក្នុងភូមិឬទ្ធី១ ត្រង់ចំណុចនិយាមការលេខX=360934,Y=1201545 ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមការការបញ្ជាក់ពីម្ចាស់វារីវប្បករខាងលើ ការចិញ្ចឹមត្រីឆ្តោរ មាន ៣ស្រះ ផ្ទៃក្រឡាសរុប ២៣ ១០០ម៉ែត្រការ៉េ ហើយបានចាប់លក់ចំនួន ២៨តោន នឹងបន្តការចាប់ជាបន្តបន្ទាប់ទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter