ចេញផ្សាយ ៣១ សីហា ២០២៤
19
ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤
ក្រោយទទួលបានការរាយការណ៍ពីអាជ្ញាធរឃុំជើងគោ លោក នេន ចំរើន ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់សត្វមមាចត្នោតលើដំណាំស្រូវរបស់កសិករនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ៥០ហិកតា ស្មើនឹង ៣០គ្រួសារ ក្រោយពិនិត្យរួចក្រុមការងារបានពន្យល់ណែនាំឱ្យ÷
១.)បានផ្តល់ថ្មចំនួន ៥០ហិកតា ស្មើនឹង ៣០គ្រួសារ។
២).ណែនាំអាជ្ញាធរបិទទឹកទំនប់ប៉ុលឌែរ និងកសិករឱ្យបិទទឹកស្រែក ដើម្បីកម្ចាត់មមាច។
៣).ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៤).សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាមមាចនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។