មាតិកា
ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់សត្វសង្កើចខ្មៅលើដំណាំស្រូវរបស់កសិករនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ៣០ សីហា ២០២៤
23
ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោក នេន ចំរើន ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់សត្វសង្កើចខ្មៅលើដំណាំស្រូវរបស់កសិករនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ៣០ហិកតា ស្មើនឹង ៤៥គ្រួសារ ក្រោយពិនិត្យរួចក្រុមការងារបានពន្យល់ណែនាំឱ្យបានផ្តល់ថ្នាំចំនួន ៣០ហិកតា ស្មើនឹង ៤៥គ្រួសារ ក្នុងនោះ÷ ១).ភូមិអូរជ្រៅ ១០ហិកតា ១៥គ្រួសារ។ ២).ភូមិស្រែក្នុង ១០ហិកតា ១៤គ្រួសារ។ ៣).ភូមិស្រែចាមលើ ៥ហិកតា ៨គ្រួសារ។ ៤).ភូមិសហតែចាមក្រោម ៥ហិកតា ៨គ្រួសារ។
ចំនួនអ្នកចូលទស្សនា
Flag Counter