ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ក្រុមហ៊ុន ATR INC.(ATR) និងក្រុមហ៊ុន TREND TECH COL.,LTD (TT) នៃសាធារណៈរដ្ឋកូរ៉េ ស្តីពី គម្រោងដាំ និងស្តារព្រៃកោងកាង
ចេញផ្សាយ ២៨ សីហា ២០២៤
20
ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រះសីហនុ រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ក្រុមហ៊ុន ATR INC.(ATR) និងក្រុមហ៊ុន TREND TECH COL.,LTD (TT) នៃសាធារណៈរដ្ឋកូរ៉េ ស្តីពី គម្រោងដាំ និងស្តារព្រៃកោងកាង នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក នៃ គង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំក្រុមហ៊ុន និងសហការី ខណ្ឌរដ្ឋបាលជលផលកំពង់សោម និងអាជ្ញាធរឃុំពាក់ព័ន្ធ។