មាតិកា
ពិធីដាំកូនឈើ
ចេញ​ផ្សាយ ២៥ សីហា ២០២៤
23
ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមដាំកូនឈើនៅសាលាបឋមសិក្សា ហ៊ុន សែន ដីក្រហម ក្រោមការដឹកនាំដោយលោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមាជិក សសយក ស្រុក សសយក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ។ ឆ្លៀតក្នុងឱកាសនេះរដ្ឋបាលស្រុកក៏សូមថ្លែងអំណរគុណដល់លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលបានផ្ដល់កូនឈើជូនរដ្ឋបាលស្រុក ទុកសម្រាប់ដាំក្នុងភូមិសាស្ដ្រស្រុកកំពង់សីលា បន្ដទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter