ចេញផ្សាយ ២៣ សីហា ២០២៤
23
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់សត្វមមាចត្នោតលើដំណាំស្រូវរបស់កសិករនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ១០៣ហិកតា ស្មើនឹង ៧៤គ្រួសារ ក្នុងនោះ÷
១).ភូមិត្រពាំងគាចំនួន ៤២ហិកតា ស្មើនឹង ២៨គ្រួសារ។
២).ភូមិត្រពាំងមូលចំនួន ៣៥ហិកតា ស្មើនឹង ៣០គ្រួសារ។
៣).ភូមិជើងគោចំនួន ១៦ហិកតា ស្មើនឹង ៩គ្រួសារ។
៤).ភូមិចំការកៅស៊ូ ១០ហិកតា ស្មើនឹង ៧គ្រួសារ។
ក្រោយពិនិត្យរួចក្រុមការងារបានពន្យល់ណែនាំឱ្យ÷
១.)បានផ្តល់ថ្មចំនួន ១០៣ហិកតា ស្មើនឹង ៧៤គ្រួសារ។
២).ណែនាំអាជ្ញាធរបិទទឹកទំនប់ប៉ុលឌែរ និងកសិករឱ្យបិទទឹកស្រែក ដើម្បីកម្ចាត់មមាច។
៣).ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៤).សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាមមាចនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។