មាតិកា
ចុះពិនិត្យដំណាំស្រូវរបស់កសិករនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៣ សីហា ២០២៤
22
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យដំណាំស្រូវរបស់កសិករនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលក្រោយចុះពិនិត្យឃើញថា÷ ១).ដំណាំស្រូវកើតជំងឺអុតត្នោតចំនួន ១២ហិកតា ស្មើនឹង ៦គ្រួសារ។ ២).ណែនាំអំពីធាតុសកម្មជូនអាជ្ញាធរឃុំ ដើម្បីផ្សព្វផ្សាយជូនកសិកររកទិញថ្នាំព្យាបាលនៅដេប៉ូលក់ថ្នាំកសិកម្ម។ ៣).ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។ ៤).សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហានេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។
ចំនួនអ្នកចូលទស្សនា
Flag Counter