ចេញផ្សាយ ២៣ សីហា ២០២៤
25
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤
លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា និងសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម តាមរយៈមូលនិធិគម្រោង USAID អភិរក្ស បានចូលរួមប្រជុំពិភាក្សាស្ទាបស្ទង់ និងវាយតម្លៃសមត្ថភាពគណ:កម្មការសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម ដើម្បីប្រមូលព័ត៌មានសម្រាប់សរសេរគម្រោងស្នើសុំថវិការពីគម្រោង USAID អភិរក្ស ដើម្បីយកមកអនុវត្តន៍ការពង្រឹងសមត្ថភាពរបស់សមាជិកគណៈកម្មការសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹមដើម្បីបង្កើនធនធានក្នុងសហគមន៍។ អង្គប្រជុំមានការចូលរួមដោយ លោក ឈិត សំអាត អនុប្រធានគម្រោង USAID អភិរក្ស លោក ហ៊ូ សេរីវឌ្ឍនា អ្នកសម្របសម្រួលគម្រោង បុគ្គលិកអង្គការ សត្វព្រៃ និងរុក្ខជាតិ និងគណៈកម្មការសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម សរុប ១៦នាក់ ស្រី ៣នាក់។