ចេញផ្សាយ ២១ សីហា ២០២៤
21
ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមចុះត្រួតពិនិ្យកសិដ្ឋានចិញ្ចឹមទារបស់កសិករ ឈ្មោះ គឹម សឺង ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីបានត្រួតពិនិត្យជាក់ស្ដែង ក្រុមការងារទទួលបានលទ្ធផលដូចខាងក្រោម÷
-មានទាសរុបចំនួន ១៣៥០០ក្បាល ក្នុងនោះទាពេញវ័យចំនួន ៤៥០០ក្បាល
-កសិដ្ឋានមិនទាន់មានច្បាប់អនុញ្ញាត
-ការចិញ្ចឹមមិនទាន់ត្រូវទៅតាមបច្ចេកទេស
-ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់កសិដ្ឋានត្រូវធ្វើអនាម័យជាប្រចាំ ដើម្បីកាត់បន្ថយផល់ប៉ះពាល់ដល់អ្នករស់នៅជិតទីតាំងកសិដ្ឋាន។ សមាសភាពចូលរួមតំណាងមន្ទិរបរិស្ថានខេត្តព្រះសីហនុ តំណាងរដ្ឋបាលស្រុកព្រៃនប់ តំណាងការិយាល័យកសិកម្ម និងបរិស្ថានស្រុក តំណាងក្រុមប្រឹក្សាឃុំ តំណាងប៉ុសរដ្ឋបាលឃុំ មេភូមិ និងបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើ។